ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី សរសេរសារឆ្លើយតបទៅនឹងសារ៨០នាទី របស់លោក អ៊ុំ សំអាន
សម្តេចធិបតី សរសេរសារឆ្លើយតបទៅនឹងសារ៨០នាទី របស់លោក អ៊ុំ សំអាន
ចេញផ្សាយ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៦
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរលើបណ្តាញសង្គមការងារផ្លូវការនារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នេះថា «ខ្ញុំបានស្តាប់សាររបស់លោក អ៊ុំ សំអាន ឆ្លើយតបនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១១ រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១១ រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦


សេចក្តីប្រកាសព័ត៌មាន
សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង ឆ្នាំ២០២៦នេះ សូមជូនពរ លោកតា លោកយាយ អ៊ំ ពូមីង បងប្អូន កូនក្មួយជនរួមជាតិទាំងអស់ សូមទទួលបានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារកិច្ចការងារ ធ្វើដំណើរគ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព ទទួលបានការរីករាយជួបជុំគ្រួសារ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។


សេចក្តីប្រកាសព័ត៌មាន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូន លោកជំទាវ ថូ លន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ក្នុងជន្មាយុ ៧៦ឆ្នាំ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូន លោកជំទាវ ថូ លន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៦ឆ្នាំ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ស.ស.យ.ក
ឯកឧត្តម ឡេ មិញហ៊ឹង ( Le Minh Hung) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងយុវជនឆ្នើម នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ រូបថត៖ សិរី ឧត្តម


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជាត្រៀមរៀបចំអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែតុលា ខាងមុខ
ចេញផ្សាយ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៦
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦-- ឆ្នាំ២០២៦នេះ គឺជាខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទចូលរួមបំពេញបេសក កម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងជាលើកដំបូងកាលពីឆ្នាំ២០០៦។ ពិធីអបអរសាទរខួប២០ឆ្នាំនេះត្រៀមនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ខាងមុខជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺ។


សកម្មភាពអាជ្ញាធរ
ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា
ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៦
AKP កណ្តាល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦


សកម្មភាពអាជ្ញាធរ
ទិដ្ឋភាពប្រជាពលរដ្ឋខេត្តព្រៃវែងក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ដែលបានធ្វើការងារនៅតាមបណ្ដាខេត្តផ្សេងៗបាននាំគ្នាធ្វើដំណើរឆ្លងកាត់ ស្ពានអ្នកលឿងមកស្រុកកំណើតនាឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំនេះ ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៦។
ទិដ្ឋភាពប្រជាពលរដ្ឋខេត្តព្រៃវែងក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ដែលបានធ្វើការងារនៅតាមបណ្ដាខេត្តផ្សេងៗបាននាំគ្នាធ្វើដំណើរឆ្លងកាត់ ស្ពានអ្នកលឿងមកស្រុកកំណើតនាឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំនេះ ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តសំសមី ក្រុងព្រៃវែង ខេត្តព្រៃវែង
នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២៦ នេះ ខ្ញុំបាទ និងភរិយា រួមជាមួយលោកឪពុក សួន សុគន្ធ ព្រមទាំងថ្នាក់ដឹកនាំខេត្ត បាននាំយកចង្ហាន់ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ និងបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ វីរកងទ័ពដែលបានបូជាសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដី។


សិល្បៈនិងវប្បធម៌
ឯកឧត្តម ស្បោង សារ៉ាត អញ្ជើញចូលរួមកាន់បិណ្ឌទី១១ នៅវត្តយោត ស្រុកពារាំង ព្រមទាំងបាននាំយកបច្ច័យជាង ១១លានរៀល និងគ្រឿងឧបភោគបរិភោគចូលរួមក្នុងពិធីបុណ្យ
នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ព្រមទាំងកូនៗ ចៅៗ និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមការងារចុះជួយស្រុក និងឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកពារាំង អាជ្ញាធរមូលដ្ឋានឃុំ មន្ត្រីរាជការ និងបងប្អូនពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមយ៉ាងកក់ក្តៅក្នុងពិធីកាន់បិណ្ឌទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ស្ថិតនៅវត្តយោត ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំឯកឧត្តមអនុប្រធាន ហេរញ្ញិក សមាជិកគណៈកម្មាធិការសាខាខេត្ត និងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខា បាននាំយកថវិកា និងសម្ភារៈ ផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដើម្បីជួយដល់គ្រួសារភៀសសឹក។
នៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២៦
ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំឯកឧត្តមអនុប្រធាន ហេរញ្ញិក សមាជិកគណៈកម្មាធិការសាខាខេត្ត និងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខា បាននាំយកថវិកា និងសម្ភារៈ ផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដើម្បីជួយដល់គ្រួសារភៀសសឹក។


សន្តិសុខសង្គម
អធិការដ្ឋាននគរបាលស្រុកពាមរក៍ ត្រៀមលក្ខណៈរៀបចំធុងសាំង និងដាក់សញ្ញាចំណាំងផ្លាតតាមដងផ្លូវជាតិលេខ១ ដើម្បីសម្រួល និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នេះ លោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារ ចុះរៀបចំលាបថ្នាំពណ៌លើធុងសាំង ព្រមទាំងបំពាក់ស្លាកសញ្ញាចំណាំងផ្លាត ដើម្បីត្រៀមដាក់តម្រាយនៅតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រស្រុកពាមរក៍។


សេចក្តីប្រកាសព័ត៌មាន
ជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ចំនួន៥ថ្ងៃ ដោយឥតគិតថ្លៃចាប់ពី
ជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ចំនួន៥ថ្ងៃ ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ១៣ ខែតុលា ឆ្នាំ២០២៦។

