ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

បរិស្ថាន
មន្ទីរបរិស្ថានខេត្តព្រៃវែង សហការជាមួយរដ្ឋបាលក្រុងព្រៃវែង ប្រារព្ធទិវាសំអាតពិភពលោកលើកទី៩ ក្រោមប្រធានបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ»
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តព្រៃវែង សហការជាមួយរដ្ឋបាលក្រុងព្រៃវែង បានរៀបចំប្រារព្ធ «ទិវាសំអាតពិភពលោកលើកទី៩» (9th World Cleanup Day) ក្រោមមូលបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ» ដោយបានចុះធ្វើយុទ្ធនាការអនាម័យសម្អាតបរិស្ថាន នៅតាមទីតាំងសំខាន់ៗ រួមមាននៅមុខសាលាខេត្ត និងតាមដងមាត់ទន្លេ ក្នុងក្រុងព្រៃវែង។


ការអភិវឌ្ឍ
រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ នៅស្រុកស្វាយអន្ទរ
នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់លើការងារផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត ការិយាល័យច្រកចេញចូលតែមួយស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ ក្នុងស្រុកស្វាយអន្ទរ។


សន្តិសុខសង្គម
អភិបាលស្រុកពារាំង ដឹកនាំកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនផ្តល់សេវាអគ្គិសនី នៅឃុំព្រៃព្នៅ
នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង បានដឹកនាំកិច្ចប្រជុំដោះស្រាយបណ្តឹងតវ៉ារបស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបំពេញការងាររបស់ភ្នាក់ងារផ្តល់សេវាអគ្គិសនី (ក្រុមហ៊ុន) ស្ថិតនៅក្នុងភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។


សន្តិសុខសង្គម
រដ្ឋបាលក្រុងព្រៃវែង ចុះរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយជុំវិញតំបន់ផ្សារចាស់ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាព
នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រៃវែង ដឹកនាំដោយលោក សុខ វល័ក្ខ អភិបាលរងក្រុង ក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោក ចន វៃ អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង បានដឹកនាំក្រុមការងារមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងប្រជាការពារ រួមជាមួយសន្តិសុខផ្សារ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងការលក់ដូរនៅជុំវិញតំបន់ផ្សារចាស់ ក្រុងព្រៃវែង ខេត្តព្រៃវែង។


សន្តិសុខសង្គម
នគរបាលតាមបណ្តាអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីឆ្លើយតបតម្រូវការ និងដោះស្រាយទុក្ខកង្វល់ជូនប្រជាពលរដ្ឋ
នាថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ កម្លាំងនគរបាល នៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជាពិសេសកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានបន្តចុះធ្វើវេទិកាសាធារណៈយ៉ាងសកម្ម នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន។


សកម្មភាពថ្នាក់ដឹកនាំ
លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅព្រះរាជាណាចក្រកម្ពុជា
Outcome of the State Visit of His Excellency U Min Aung Hlaing, President of the Republic of the Union of Myanmar, to the Kingdom of Cambodia


សកម្មភាពអាជ្ញាធរ
អំណោយមនុស្សធម៌ចែកជូនគ្រួសារក្រីក្រចំនួន ១៣គ្រួសារ នៅឃុំកំពង់ប្រាំង
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ ខ្ញុំបាទក្នុងនាមជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង និងលោកស្រី រាជ សំណាង អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង បានដឹកនាំសហការី រួមជាមួយក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រចំនួន ១៣ គ្រួសារ នៅសាលាឃុំកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ទូរទស្សន៍ជាតិកម្ពុជានឹងផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា នៃ UNCLOS ជាមួយកម្ពុជា និងថៃ ពីប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទីព្រឹក ម៉ោងនៅប្រទេសកម្ពុជា
សេចក្តីជូនដំណឹង ទូរទស្សន៍ជាតិកម្ពុជានឹងផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា នៃ UNCLOS ជាមួយកម្ពុជា និងថៃ ពីប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទីព្រឹក ម៉ោងនៅប្រទេសកម្ពុជា


សកម្មភាពថ្នាក់ដឹកនាំ
https://t.me/TVKCambodia/134291
PRESS RELEASE
The Isehara International Cultural Exchange – Cambodia Village Contributes to
Friendship and Mutual Understanding between the Peoples of Cambodia and Japan


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦៖
សម្ពាធទាបដែលកើតមាននៅលើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។


សន្តិសុខសង្គម
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារក្រីក្រចំនួន ១៣គ្រួសារ នៅឃុំកំពង់ប្រាំង
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង និងលោកស្រី រាជ សំណាង អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង បានដឹកនាំសហការី រួមជាមួយក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រចំនួន ១៣ គ្រួសារ នៅសាលាឃុំកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។


សុខាភិបាល
មណ្ឌលសុខភាពកំពង់ប្រាំង បាននិងកំពុងបង្ហាញពីវឌ្ឍនភាពយ៉ាងសកម្ម ដោយចំនួនប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាលមានការកើនឡើងជាលំដាប់ ផ្អែកលើកត្តាសំខាន់ៗ៖
មណ្ឌលសុខភាពកំពង់ប្រាំង


សុខាភិបាល
ការណែនាំអំពីវិធីសាស្ត្រពន្យារកំណើតគ្រប់ប្រភេទ ដើម្បីឱ្យប្រជាពលរដ្ឋជ្រើសរើសបានតាមតម្រូវការ
(មណ្ឌលសុខភាពរាប ស្រុកពារាំង ខេត្តព្រៃវែង )

