ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
អបអរសាទរពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន៥៦រូបក្នុងឃុំកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែង
អបអរសាទរពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន៥៦រូបក្នុងឃុំកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែង
នៅព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០២៦
ខ្ញុំបាទនិងលោក ឈុន សារ៉ាត ប្រធានគណបក្សស្រុកពារាំង បានចូលរួមក្នុង ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ៥៦ រូបក្នុងឃុំកំពង់ពពិលស្រុកពារាំង ក្រោមអធិបតីភាព ឯកឧត្តម គឹម វណ្ណា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ពពិល នៅស្នាក់ការគណបក្សឃុំកំពង់ពពិល។


សេចក្តីប្រកាសព័ត៌មាន
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦៖
ព្យុះទី២២ ឈ្មោះ អេតាវ (Etau) T2622 និងព្យុះទី២៣ ឈ្មោះ បាងឡាង(Bang-lang)T2623 រួមជាមួយនឹងព្យុះទី១៨ ឈ្មោះ សូដេល(Saudel)T2618 កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបីនេះទេ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីចំរើនព្រះបរិត្តប្រោះព្រំបួងសួងសុំសេចក្តីសុខ នៃការសាងសង់ "មជ្ឈមណ្ឌល ស សុខា ស៊ីធរកណ្ដាល" ស្ថិតនៅភូមិព្រៃដើមថ្នឹងទី២
នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តុម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីចំរើនព្រះបរិត្តប្រោះព្រំបួងសួងសុំសេចក្តីសុខ នៃការសាងសង់ "មជ្ឈមណ្ឌល ស សុខា ស៊ីធរកណ្ដាល" ស្ថិតនៅភូមិព្រៃដើមថ្នឹងទី២ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។


អប់រំ និងកីឡា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ក្នុងស្រុកស៊ីធរកណ្ដាល ដើម្បីបំពេញតម្រូវការនៃការកើនឡើងសិស្សពីមួយឆ្នាំទៅមួយឆ្នាំ
ព្រៃវែង៖ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក ស្ថិតនៅភូមិព្រែកសណ្ដែក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។


សកម្មភាពថ្នាក់ដឹកនាំ
សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ជាគំរូទូតសភាថ្មីក្នុងការកសាងសន្តិភាពសកល និងការការពារច្បាប់អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដែលត្រូវបានអនុម័តនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ត្រូវបានប្រទេសជាសមាជិក និងសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ថាជា «ផែនទីចង្អុលផ្លូវ» ដ៏មានសារសំខាន់បំផុត ក្នុងការប្រែក្លាយការទូតសភាឱ្យទៅជាឧបករណ៍ជាក់ស្តែងសម្រាប់ដោះស្រាយជម្លោះ និងការពារសន្តិភាពសកល។


សកម្មភាពអាជ្ញាធរ
ទីតាំងប្រព្រឹត្តបទល្មើសជាង៧០០ត្រូវបានបោសសម្អាត កម្ពុជាពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៀតទេ
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈលេខាធិការដ្ឋានគ.ប.ឆ.ប. បានលាតត្រដាងនៅចំពោះមុខតំណាងអង្គទូត និងអង្គការអន្តរជាតិជិត ៥០ ប្រចាំកម្ពុជា ថាបច្ចុប្បន្ននេះពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីការបោសសម្អាត Online Scams ទ្រង់ទ្រាយធំបានទាំងស្រុង ការចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់លើជនល្មើស បណ្តាញ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងការបង្កើតក្របខ័ណ្ឌច្បាប់សាយប័រជាប្រព័ន្ធ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិនាខែកញ្ញា ឆ្នាំ២០២៦ ដើម្បីទាមទារកិច្ចសហការ និងឆន្ទៈនយោបាយពិតប្រាកដកម្រិតសកលក្នុងការបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។


សកម្មភាពអាជ្ញាធរ
ក្រុមការងារថ្នាក់ជាតិក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំកិច្ចប្រជុំត្រៀម ពិធីអបអរសាទរខេត្តព្រៃវែង សម្រេចបានការបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF+។
ព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
ក្រុមការងារថ្នាក់ជាតិក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំកិច្ចប្រជុំត្រៀម ពិធីអបអរសាទរខេត្តព្រៃវែង សម្រេចបានការបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF+។


អប់រំ និងកីឡា
ឯកឧត្តម បណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋាន បឋមសិក្សា បានចូលរួមកិច្ចប្រជុំអាណត្តិប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត
ព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋាន បឋមសិក្សា បានចូលរួមកិច្ចប្រជុំអាណត្តិប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត សម្រាប់អនុវិស័យ បឋមសិក្សា និងមត្តេយ្យសិក្សា ទូទាំងខេត្តព្រៃវែង នៅសាលាបឋមសិក្សា ខ្យោក ស្រុកស្វាយអន្ទរ ៕


សន្តិសុខសង្គម
ប៉ុស្តិ៍នគរបាលរដ្ឋបាល និងប៉ុស្ដិ៍វរនគរបាលការពារព្រំដែនគោកទូទាំងខេត្តព្រៃវែង កំពុងត្រូវបានលើកកម្ពស់អភិវឌ្ឍន៍ កែលម្អសោភ័ណភាពថ្មី
ប៉ុស្តិ៍នគរបាលរដ្ឋបាល និងប៉ុស្ដិ៍វរនគរបាលការពារព្រំដែនគោកទូទាំងខេត្តព្រៃវែង កំពុងត្រូវបានលើកកម្ពស់អភិវឌ្ឍន៍ កែលម្អសោភ័ណភាពថ្មី
ខេត្តព្រៃវែង ៖ យោងតាមប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលបង្ហាញណែនាំពីលោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង និងលោកនាយការិយាល័យជំនាញទទួលមុខព្រួញ តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព ប៉ុស្តិ៍នគរបាលរដ្ឋបាល និងប៉ុស្តិ៍វរនគរបាលការពារព្រំដែនគោកមួយចំនួន ក្នុងខេត្តព្រៃវែង ដើម្បីពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារស្នូលប្រចាំថ្ងៃ និងការកសាង ថែរក្សាសម្អាតអនាម័យបរិស្ថានអង្គភាព ព្រមទាំងបានប្រជុំធ្វើការណែនាំដល់មន្ត្រីនគរបាលជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស ទាន់ពេលវេលា ហើយត្រូវប្រើពាក្យសម្ដីសមរម្យ ឥរិយាបថថ្លៃថ្នូរ សក្ដិសមជាមន្ត្រីនគរបាលគំរូ។


សកម្មភាពអាជ្ញាធរ
នគរបាលខេត្តព្រៃវែងចំនួន៣នាក់ដែលរងរបួលពុលផ្សែងភ្លើងក្នុងហេតុការណ៍អគ្គីភ័យនៅស្រុកពាមរក៍ពេលនេះត្រូវបានក្រុមគ្រូពេទ្យកំពុងតាមដានព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត
នគរបាលខេត្តព្រៃវែងចំនួន៣នាក់ដែលរងរបួលពុលផ្សែងភ្លើងក្នុងហេតុការណ៍អគ្គីភ័យនៅស្រុកពាមរក៍ពេលនេះត្រូវបានក្រុមគ្រូពេទ្យកំពុងតាមដានព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត
ខេត្តព្រៃវែង÷ ក្រោមការយកចិត្តទុកដាក់តាមដានព្យាបាលរបស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកអ្នកលឿង និងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង កម្លាំងនគរបាលខេត្តព្រៃវែងចំនួន៣នាក់ដែលរងរបួសពុលផ្សែងភ្លើងក្នុងហេតុការណ៍ជួយអន្តរាគមន៍ពន្លត់អគ្គីភ័យដ៏ធំមួយនៅស្រុកពានរក៍កាលពីម្សិលមិញខណៈពេលនេះក្រុមគ្រូពេទ្យកំពុងតាមដានព្យាបាលបន្តយ៉ាងយកចិត្តទុកដាក់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។


សកម្មភាពអាជ្ញាធរ
លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច បានអញ្ជើញនាំយកនូវបន្លែសុវត្ថិភាព និងមាន់ចំនួន ១០០ក្បាល ដែលជាការឧបត្ថម្ភដោយ ឯកឧត្ដម ហ៊ឺ បាវី
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច បានអញ្ជើញនាំយកនូវបន្លែសុវត្ថិភាព និងមាន់ចំនួន ១០០ក្បាល ដែលជាការឧបត្ថម្ភដោយ ឯកឧត្ដម ហ៊ឺ បាវី ប្រធានក្រុមការងារចុះជួយស្រុកព្រះស្ដេច ទៅឧបត្ថម្ភជូនដល់ លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក ដែលបានគាំទ្របន្លែសុវត្ថិភាពរបស់សហគមន៍កសិកម្មទំនើបស្រុកព្រះស្ដេច។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំសាមញ្ញលើកទី២៧_អាណត្តិទី៤_របស់ក្រុមប្រឹក្សាស្រុកព្រះស្ដេច
កិច្ចប្រជុំសាមញ្ញលើកទី២៧_អាណត្តិទី៤_របស់ក្រុមប្រឹក្សាស្រុកព្រះស្ដេច
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកព្រះស្ដេច ខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកព្រះស្ដេច ក្រោមអធិបតីភាព លោក យោគ ឌី ប្រធានក្រុមប្រឹក្សាស្រុក និងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុក។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ លោកអភិបាលស្រុក ព្រមទាំងសហការី អញ្ជើញចុះពិនិត្យស្ថានភាពទឹកឡើងនៅតាមដងទន្លេតូច ចំនុចឃុំព្រែកចង្ក្រាន ឃុំល្វេ ស្រុកស៊ីធរកណ្ដាល និងនៅចំនុចទ្វារទឹក នៅភូមិរកាកោង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ លោកអភិបាលស្រុក ព្រមទាំងសហការី អញ្ជើញចុះពិនិត្យស្ថានភាពទឹកឡើងនៅតាមដងទន្លេតូច ចំនុចឃុំព្រែកចង្ក្រាន ឃុំល្វេ ស្រុកស៊ីធរកណ្ដាល និងនៅចំនុចទ្វារទឹក នៅភូមិរកាកោង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

