ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំជាមួយក្រុមប្រឹក្សាឃុំជាច និងឃុំក្របៅ និងពិនិត្យមើលទីតាំង សម្រាប់រៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក ប៊ិន ជីវ័ន្ដ អភិបាលនៃគណ:អភិបាលស្រុកកំចាយមារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាឃុំជាច និងឃុំក្របៅ និងពិនិត្យមើលទីតាំង សម្រាប់រៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅបរិវេណវត្តជោតិវ័ន ហៅវត្តជាច ស្ថិតនៅភូមិជាចលិច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ
ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ


សន្តិសុខសង្គម
ប្រជាពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ខណៈប្រតិបត្តិការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅស្រុកបន្ទាយអំពិលកំពុងបន្ត
គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋសៀសឹកសរុបចំនួន ២០,២៨១ នាក់ នៅតាមតំបន់រងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់កងកម្លាំងយោធាថៃ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ ខណៈតំបន់មួយចំនួន រួមទាំងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅតែបន្តប្រតិបត្តិការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ និងស្ដារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋមុនពេលវិលត្រឡប់ទៅរស់នៅវិញ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រះស្តេច
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័យភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រះស្ដេច បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រះស្តេច ។


កសិកម្ម
កម្មវិធីបិទវគ្គបណ្តុះបណ្តាលការកែលម្អប្រព័ន្ធ ស្រះត្រីធម្មជាតិ និងកសិកម្មចម្រុះ នៃគម្រោងទេសភាពពហុមុខងារ ដើម្បីបង្កើននូវផលិតភាព
នៅរសៀលថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងលោកស្រី អាត ឌីណា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មបានអញ្ជើញចូលរួមកម្មវិធីបិទវគ្គបណ្តុះបណ្តាលការកែលម្អប្រព័ន្ធ ស្រះត្រីធម្មជាតិ និងកសិកម្មចម្រុះ នៃគម្រោងទេសភាពពហុមុខងារ ដើម្បីបង្កើននូវផលិតភាព ។


កសិកម្ម
កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ទីរ និងការិយាល័យជំនាញក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដើម្បីពិភាក្សា ពិនិត្យ និងវាយតម្លៃសភាពការណ៍ទូទៅលើការងារកសិកម្មក្នុងខេត្តព្រៃវែង
ថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ទីរ និងការិយាល័យជំនាញក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដើម្បីពិភាក្សា ពិនិត្យ និងវាយតម្លៃសភាពការណ៍ទូទៅលើការងារកសិកម្មក្នុងខេត្តព្រៃវែង៖ ជាកិច្ចចាប់ផ្តើម លោកអ៊ុក សំណាង ប្រធានមន្ទីរសកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង បានមានមតិស្វាគមន៍នឹងរបាយការណ៍សង្ខេបជូនអង្គប្រជុំ រួមមាន៖
ស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ អំពីស្ថានភាពកំរិតទឹកភ្លៀងមានកំរិតកម្ពស់មធ្យម ៣៣២.០៧ មម។


សុខាភិបាល
ពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា
នាព្រឹកទី២៦ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី នៅបរិវេណវិទ្យាល័យហ៊ុនសែន ស្វាយអន្ទរ ស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។


ការអភិវឌ្ឍ
ពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តថ្នល់ជ័យ ឃុំពពឺស ស្រុកស្វាយអន្ទរ
ព្រឹកទី២៦ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តថ្នល់ជ័យ ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ។


សុខាភិបាល
សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចុះពិនិត្យវឌ្ឍនភាពនៃការជួសជុល និងសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង
ខេត្តព្រៃវែង ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត បានចូលរួមអមដំណើរដ៏ខ្ពង់ខ្ពង់ សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចុះពិនិត្យវឌ្ឍនភាពនៃការជួសជុល និងសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រគេនទៀនចំណាំព្រះវស្សា ចំនួន ៥៤វត្ត នៃក្រុង ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ រួមជាមួយឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ថា្នក់ដឹកនាំក្រុង-ស្រុក និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សា ចំនួន ៥៤វត្ត នៃក្រុង ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន។


សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
រាជធានីភ្នំពេញ

