ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
អគ្គនាយក CMAC៖ សៀមកំពុងដោះសារ ដែលការពិតជាក់ស្តែង គ្រាប់បែក MK84 ផលិតនៅឆ្នាំ១៩៩៦ ដូច្នេះមិនអាចជាគ្រាប់បែកនៅក្នុងសង្គ្រាមសហរដ្ឋអាមេរិកនៅកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៦២-១៩៧៥ នោះទេ
ឯកឧត្តម ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបញ្ជាក់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះថា៖ "ក្រោយពីខ្ញុំបានបង្ហាញគ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទ MK-84 ទម្ងន់ជិត១តោនរបស់ទាហានសៀមឈ្លានពាន ដែលបានទម្លាក់មកលេីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជានោះ មានសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយបង្វែរការពិត ដោយសំអាងលេីតែមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនឹងនេះមានបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរមួយចំនួនបានសាកសួរ និងស្នេីសុំឱ្យខ្ញុំជួយបកស្រាយបំភ្លឺបន្ថែម។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង
ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦


សកម្មភាពអាជ្ញាធរ
ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
ព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅការសិក្សាស្រាវជ្រាវ ព្រមទាំងការបង្កើនការប្រុងប្រយ័ត្នចំពោះការចែកចាយព័ត៌មានមិនពិតដែលកំពុងចរាចរលើបណ្តាញសង្គម។
ការណែនាំនេះ ធ្វើឡើងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ លោកអភិបាលរងស្រុករវៀង លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១,០០០នាក់។


សកម្មភាពអាជ្ញាធរ
ពីធី បើកការដ្ឋានសាងសង់ផ្លូវបេតុងអាម៉េ ១ ខ្សែ ប្រវែង ១,០០០ ម៉ែត្រ ស្ថិតនៅភូមិតាណាល
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក តុង ប្រុស អភិបាលរងទទួលបន្ទុកការងារគាំទ្រឃុំ តំណាង លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល អញ្ចើញជាអធិបតីក្នុងពីធី បើកការដ្ឋានសាងសង់ផ្លូវបេតុងអាម៉េ ១ ខ្សែ ប្រវែង ១,០០០ ម៉ែត្រ ទទឺង ៤.៥ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ប្រើប្រាស់មូលនិធិឃុំឆ្នាំ២០២៦ ស្ថិតនៅភូមិតាណាល ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដោយមានវត្តមានអញ្ចើញចូលរួមពី លោក មន្រ្តីបច្ចេកទេសខេត្ត មន្រ្តីគាំទ្រឃុំ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍នគរបាលឃុំ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋ តំណាងអ្នកទទួលផលក្នុងឃុំ ប្រមាណជាង ៧០ នាក់។


សកម្មភាពអាជ្ញាធរ
សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តព្រៃវែង រៀបចំវេទិកាស្តីពី «អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» នៅស្រុកស៊ីធរកណ្តាល
ខេត្តព្រៃវែង៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០Internal (២០២៦) នេះ នៅសាលាស្រុកស៊ីធរកណ្តាល សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រៃវែង បានរៀបចំកិច្ចវេទិកាមួយ ស្តីពី «អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» ក្នុងគោលបំណងពង្រឹងការយល់ដឹង និងប្រសិទ្ធភាពការងារលើវិស័យនេះនៅថ្នាក់មូលដ្ឋាន។
កិច្ចវេទិកាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖
លោក ប៉ុក ឆុន ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តព្រៃវែង លោក យឹម យូគង់ ប្រធានក្រុមប្រឹក្សាស្រុកស៊ីធរកណ្តាល លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្តាល។


សកម្មភាពអាជ្ញាធរ
បើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែ នៅភូមិកំហែងរាជ្យ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង!
ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
លោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលស្រុកបាភ្នំ និងលោក រស់ ម៉ឺង សមាជិកក្រុមប្រឹក្សាស្រុកបាភ្នំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែប្រវែង ៧៤០ម៉ែត្រ ដែលជាមូលនិធិឃុំឈើកាច់ ឆ្នាំ២០២៦ ស្ថិតនៅភូមិកំហែងរាជ្យ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្នុងការចុះពិនិត្យផ្លូវបេតុងថ្មីនេះ លោកអភិបាលស្រុក បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានជំរុញដល់ខាងបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយអ្វីដែលពិសេសនោះខាងបច្ចេកទេសសាងសង់ផ្លូវត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើគុណភាពក្នុងការស្ថាបនាផ្លូវបេតុងមួយខ្សែនេះ ព្រោះផ្លូវបេតុងដែលស្ថាបនាហើយត្រូវតែបានប្រើប្រាស់បានយូអង្វែងតកូនចៅជំនាន់ក្រោយៗ។


សកម្មភាពអាជ្ញាធរ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ចុះធ្វើបច្ចុប្បន្នភាពការចុះបញ្ជីថ្មី បន្តច្បាប់អនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល និងតម្លើងកែច្នៃយានយន្ត
ព្រៃវែង,ថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ដឹកនាំដោយ លោកស្រី ចាន់ សុភា អនុប្រធានមន្ទីរ ព្រមទាំងមន្រ្តីជំនាញបានចុះផ្សព្វផ្សាយជំរុញ និងធ្វើបច្ចុប្បន្នភាពការចុះបញ្ជីថ្មី បន្តច្បាប់អនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល និងតម្លើងកែច្នៃយានយន្ត ព្រមទាំងចែកជូននូវសេចក្តីជូនដំណឹងស្តីពីការអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីនិងលិខិតអនុញ្ញាតិធ្វើអាជីវកម្មថ្មី បន្តលិខិតអនុញ្ញាតអាជីវកម្មសម្រាប់ប្រកបអាជីវកម្ម ឆ្នាំ២០២៦ តាមរយៈយន្តការច្រកចេញ-ចូលតែមួយខេត្តព្រៃវែង ដែលមានទីតាំងស្ថិតនៅស្រុកពាមរក៍។

