ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច បានអញ្ជើញនាំយកនូវបន្លែសុវត្ថិភាព និងមាន់ចំនួន ១០០ក្បាល ដែលជាការឧបត្ថម្ភដោយ ឯកឧត្ដម ហ៊ឺ បាវី
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច បានអញ្ជើញនាំយកនូវបន្លែសុវត្ថិភាព និងមាន់ចំនួន ១០០ក្បាល ដែលជាការឧបត្ថម្ភដោយ ឯកឧត្ដម ហ៊ឺ បាវី ប្រធានក្រុមការងារចុះជួយស្រុកព្រះស្ដេច ទៅឧបត្ថម្ភជូនដល់ លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក ដែលបានគាំទ្របន្លែសុវត្ថិភាពរបស់សហគមន៍កសិកម្មទំនើបស្រុកព្រះស្ដេច។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំសាមញ្ញលើកទី២៧_អាណត្តិទី៤_របស់ក្រុមប្រឹក្សាស្រុកព្រះស្ដេច
កិច្ចប្រជុំសាមញ្ញលើកទី២៧_អាណត្តិទី៤_របស់ក្រុមប្រឹក្សាស្រុកព្រះស្ដេច
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកព្រះស្ដេច ខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកព្រះស្ដេច ក្រោមអធិបតីភាព លោក យោគ ឌី ប្រធានក្រុមប្រឹក្សាស្រុក និងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុក។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ លោកអភិបាលស្រុក ព្រមទាំងសហការី អញ្ជើញចុះពិនិត្យស្ថានភាពទឹកឡើងនៅតាមដងទន្លេតូច ចំនុចឃុំព្រែកចង្ក្រាន ឃុំល្វេ ស្រុកស៊ីធរកណ្ដាល និងនៅចំនុចទ្វារទឹក នៅភូមិរកាកោង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ លោកអភិបាលស្រុក ព្រមទាំងសហការី អញ្ជើញចុះពិនិត្យស្ថានភាពទឹកឡើងនៅតាមដងទន្លេតូច ចំនុចឃុំព្រែកចង្ក្រាន ឃុំល្វេ ស្រុកស៊ីធរកណ្ដាល និងនៅចំនុចទ្វារទឹក នៅភូមិរកាកោង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរពាក់ព័ន្ធ នាយកទីចាត់ការសាលាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំពហុបំណង (B) សាលាខេត្តព្រៃវែង
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរពាក់ព័ន្ធ នាយកទីចាត់ការសាលាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom)។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំសាមញ្ញលេីកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកពារាំង
កិច្ចប្រជុំសាមញ្ញលេីកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកពារាំង
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ខ្ញុំបាទបានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកពារាំង ក្រោមអធិបតីភាព លោក ឈុន សារ៉ាត ប្រធានក្រុមប្រឹក្សាស្រុក។
សមាសភាពដែលបានអញ្ជេីញចូលរួមក្នុងឱកាសនេះរួមមាន៖
- ឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង
- ឯកឧត្តម ជីម សាម៉ុន សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង
- លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក
- លោក លោកស្រីអភិបាលរងស្រុក នាយក នាយករង រដ្ឋបាលសាលាស្រុក កងកម្លាំងទាំងបី ប្រធានអង្គភាព-ការិយាល័យទាំង១៥ និងលោកមេឃុំទាំង៩ឃុំ។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមេសាង
នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
លោក ផន សារ៉េត ប្រធានក្រុមប្រឹក្សាស្រុកមេសាង និងលោក ឈឿង សារ៉ាន់ អភិបាលរងនៃគណៈអភិបាលស្រុក តំណាងលោក ហ៊ន សុផាត អភិបាលនៃគណៈអភិបាលស្រុកមេសាង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមេសាង នៅសាលប្រជុំសាលាស្រុកមេសាង។


សកម្មភាពអាជ្ញាធរ
ចុះពិនិត្យទីតាំងត្រៀមសម្រាប់រៀបចំពិធីសម្ភោធដាក់អោយប្រើប្រាស់អគារសិក្សា ១ខ្នង ២ជាន់ នៅវិទ្យាល័យ ហ៊ុនសែន ព្រែកសណ្តែក
ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦៖ លោក យឹម យូគង់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស៊ាន ចិន្តា អភិបាលស្រុក បានដឹកនាំអភិបាលរងស្រុក និងសហការី អមដំណើរ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ចុះពិនិត្យទីតាំងត្រៀមសម្រាប់រៀបចំពិធីសម្ភោធដាក់អោយប្រើប្រាស់អគារសិក្សា ១ខ្នង ២ជាន់ នៅវិទ្យាល័យ ហ៊ុនសែន ព្រែកសណ្តែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារអនុវត្តការងារគណនេយ្យភាពសង្គម ដល់សិក្ខាកាមមកពីរដ្ឋបាលក្រុងស្រុកទាំង១៣ និងឃុំ សង្កាត់១១៦
ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារអនុវត្តការងារគណនេយ្យភាពសង្គម ដល់សិក្ខាកាមមកពីរដ្ឋបាលក្រុងស្រុកទាំង១៣ និងឃុំ សង្កាត់១១៦ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។


សកម្មភាពអាជ្ញាធរ
ទិដ្ឋភាពពលរដ្ឋរងគ្រោះពីមហន្តរាយបាក់ដី និងទឹកជំនន់ខ្លាំង នៅព្រំដែននេប៉ាល់-ទីបេ ប្រភព៖ AP, AFP, Reuters, EPA-EFE, Xinhua
ទិដ្ឋភាពពលរដ្ឋរងគ្រោះពីមហន្តរាយបាក់ដី និងទឹកជំនន់ខ្លាំង នៅព្រំដែននេប៉ាល់-ទីបេ
ប្រភព៖ AP, AFP, Reuters, EPA-EFE, Xinhua


សកម្មភាពអាជ្ញាធរ
លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែសីហានិងលើកទិសដៅបន្ដ របស់រដ្ឋបាលស្រុកពារាំង។
ព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២៦លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែសីហានិងលើកទិសដៅបន្ដ របស់រដ្ឋបាលស្រុកពារាំង។
+សមាសភាពចូលរួមមាន៖
លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងទាំងបី ប្រធានការិយាល័យចំណុះឱ្យរដ្ឋបាលស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពារាំង ប្រធានការិយាល័យប្រជាពលរដ្ឋ បសុពេទ្យស្រុក មេឃុំ នាយប៉ុស្ដិ៍នគរបាល ស្មៀនឃុំទាំង៩ឃុំចូលរួមផងដែរ។


សកម្មភាពអាជ្ញាធរ
សកម្មភាពចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកទន្លេក្នុងភូមិសាស្ត្រស្រុកពារាំង
នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខ្ញុំបាទបានដឹកនាំលោកអភិបាលរងស្រុក លោកនាយករដ្ឋបាល ប្រធាននិងមន្ត្រីការិយាល័យពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋានឃុំរកា និងឃុំព្រៃស្រឡិត បានចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹកទន្លេដែលកំពុងជន់ឡេីងក្នុងភូមិសាស្ត្រឃុំរកា និងឃុំព្រៃស្រឡិត ស្រុកពារាំង។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងព្រៃវែង
រដ្ឋបាលក្រុងព្រៃវែងបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងព្រៃវែង ក្រោមអធិបតីភាព លោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង និងមានការអញ្ជើញចូលរួមពី លោក ចន វៃ អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង ដោយមានរបៀបវារៈចំនួន៧ ដែលមានការចូលរួមពីលោក លោកស្រី អភិបាលរង នាយករដ្ឋបាល នាយករង កងកម្លាំងទាំងបី ការិយាល័យ អង្គភាព ចំណុះរដ្ឋបាលក្រុង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រុង សង្កាត់ទាំងបួន និងតំណាងប្រជាពលរដ្ឋ ក្រុមហ៊ុន ស៊ីន ទ្រី ដែលប្រព្រឹត្តទៅ នៅសាលប្រជុំក្រុងព្រៃវែង។


សកម្មភាពអាជ្ញាធរ
លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច រួមជាមួយលោក លោកស្រី អភិបាលរងស្រុក ប្រធាន អនុប្រធានការិយាល័យបានអញ្ជើញនាំយកសម្ភារៈ និងថវិកាទៅសួរសុខទុក្ខ លោក សាន់ រតនៈ អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិទួលលាន ឃុំជៃកំពក ស្រុកព្រះស្ដេច
លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច រួមជាមួយលោក លោកស្រី អភិបាលរងស្រុក ប្រធាន អនុប្រធានការិយាល័យបានអញ្ជើញនាំយកសម្ភារៈ និងថវិកាទៅសួរសុខទុក្ខ លោក សាន់ រតនៈ អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិទួលលាន ឃុំជៃកំពក ស្រុកព្រះស្ដេច

