ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មន្ទីរមុខងារសាធារណៈខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងការបើកផ្ដល់បៀវត្សជូនមន្ត្រីរាជការ
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មន្ទីរមុខងារសាធារណៈខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងការបើកផ្ដល់បៀវត្សជូនមន្ត្រីរាជការ ការស្នើសុំផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិល និងការបង្វែរបៀវត្សបើកហួស ជូនលោក លោកស្រីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាព លោក ញ៉ែម សុខជា ប្រធានមន្ទីរមុខងារសាធារណៈខេត្ត។


សកម្មភាពអាជ្ញាធរ
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្ដម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានចុះធ្វើជីវមាត្រ និងជំរឿនមន្ដ្រីជាក់ស្ដែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅមណ្ឌលជំរឿនវិទ្យាល័យ ហ៊ុន សែន កំចាយមារ ក្នុងស្រុកកំចាយមារ
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្ដម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានចុះធ្វើជីវមាត្រ និងជំរឿនមន្ដ្រីជាក់ស្ដែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅមណ្ឌលជំរឿនវិទ្យាល័យ ហ៊ុន សែន កំចាយមារ ក្នុងស្រុកកំចាយមារ


សកម្មភាពអាជ្ញាធរ
លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ចើញជាអធិបតីក្នុងពិធីបើកការដ្ឋាន «គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ១,២៤៥ ម៉ែត្រ
លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ចើញជាអធិបតីក្នុងពិធីបើកការដ្ឋាន «គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ១,២៤៥ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ជាថវិការមូលនិធិឃុំ» នៅភូមិស្វាយទាប និងភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី លោក តុង ប្រុស អភិបាលរងស្រុក លោក វ៉ាន់ សុធា នាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត មន្ត្រីបច្ចេកទេសសាលាខេត្ត មន្ត្រីការគាំទ្រឃុំ គណៈកម្មការគ្រប់គ្រងគម្រោងឃុំ-ភូមិ អ្នកទទួលការ និងតំណាងប្រជាពលរដ្ឋអ្នកទទួលផល សរុបចំនួន ៦៥ នាក់ ស្រី ៥៥ នាក់។


សកម្មភាពអាជ្ញាធរ
លោក លឹម គីមឡុង អភិបាលរងនៃគណៈអភិបាលស្រុក តំណាងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្តេច បានអញ្ជើញប្រគល់ផ្ទះ១ខ្នង ទំហំ៣ម៉ែត្រ x ៧ម៉ែត្រ
លោក លឹម គីមឡុង អភិបាលរងនៃគណៈអភិបាលស្រុក តំណាងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្តេច បានអញ្ជើញប្រគល់ផ្ទះ១ខ្នង ទំហំ៣ម៉ែត្រ x ៧ម៉ែត្រ និងចែកអំណោយ ដែលការជួយឧបត្ថម្ភពីឧបាសិកា ស៊ី ថាគង់ សប្បុរសជននៅសហរដ្ឋអាមេរិក តាមរយៈលោក អ៊ា សុខហុក ជូនដល់លោកតាឈ្មោះ សុខ តារុំ ដែលជាចាស់ជរា មានជីវភាពខ្វះខាត គ្មានទីពឹង រស់នៅភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សម្ភារៈ រួមមាន អង្ករ ៥០គីឡូក្រាម, មី ១កេស,គ្រឿងឧបភោគបរិភោគមួយចំនួនធំ , សារ៉ុង ៣០ និងថវិកា ២០០.០០០រៀល។


សកម្មភាពអាជ្ញាធរ
លោកស្រី កង សុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ស្រុកព្រះស្ដេច និងលោកស្រី ឈឹម ចន្ថុល អភិបាលរងស្រុកព្រះស្ដេច បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំប្រចាំខែសីហា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារស្រុក និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែបន្ទាប់
ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
លោកស្រី កង សុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ស្រុកព្រះស្ដេច និងលោកស្រី ឈឹម ចន្ថុល អភិបាលរងស្រុកព្រះស្ដេច បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំប្រចាំខែសីហា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារស្រុក និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែបន្ទាប់។


សកម្មភាពអាជ្ញាធរ
លោក ហៃ សំណាង អភិបាល នៃគណៈអភិបាលស្រុក និងសហការី ចូលរួមអមដំណើរ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ
ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
លោក ហៃ សំណាង អភិបាល នៃគណៈអភិបាលស្រុក និងសហការី ចូលរួមអមដំណើរ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញជាកិត្តិយសប្រគល់បច្ច័យចូលបុណ្យ ៤០,០០០,០០០រៀល និងស៊ីម៉ងត៌ចំនួន ១០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគេនជូនព្រះចៅអធិការវត្តថ្នល់ជ័យ ឃុំពពឺស ស្រុកស្វាយអន្ទរ។


សកម្មភាពអាជ្ញាធរ
លោក ស៊ាន ចិន្តា អភិបាលស្រុកស៊ីធរកណ្ដាល ព្រមទាំងលោកអភិបាលរងស្រុកបានអញ្ចើញចូលរួមសកម្មភាពធ្វើពលកម្មរាងរាល់ថ្ងៃព្រហស្បតិ៍ ជាមួយរដ្ឋបាលឃុំព្រៃដើមថ្នឹង និងឃុំព្រៃទឹង តាមបណ្ដោយផ្លូចកៅស៊ូក្នុងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង
លោក ស៊ាន ចិន្តា អភិបាលស្រុកស៊ីធរកណ្ដាល ព្រមទាំងលោកអភិបាលរងស្រុកបានអញ្ចើញចូលរួមសកម្មភាពធ្វើពលកម្មរាងរាល់ថ្ងៃព្រហស្បតិ៍ ជាមួយរដ្ឋបាលឃុំព្រៃដើមថ្នឹង និងឃុំព្រៃទឹង តាមបណ្ដោយផ្លូចកៅស៊ូក្នុងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង


សកម្មភាពអាជ្ញាធរ
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទឹម ផន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដែលបានទទួលមរណភាព
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទឹម ផន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដែលបានទទួលមរណភាព


សកម្មភាពអាជ្ញាធរ
ពិធីប្រលែងកូនត្រីចំនួន ២០០,០០០ក្បាល ក្រោមប្រធានបទ "រួមគ្នាថែរក្សាធនធានជលផលដើម្បីអនាគតខ្មែរ"
ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រលែងកូនត្រីចំនួន ២០០,០០០ក្បាល ក្រោមប្រធានបទ "រួមគ្នាថែរក្សាធនធានជលផលដើម្បីអនាគតខ្មែរ" ដែលប្រព្រឹត្តទៅនៅបរិវេណបឹងបារាយណ៍អណ្តែត សង្កាត់បារាយណ៍ ក្រុងព្រៃវែង។


សកម្មភាពអាជ្ញាធរ
គ្រួសារក្រីក្រ ១០គ្រួសារ នៅឃុំព្រៃស្នៀត ស្រុកពារាំង ទទួលអំណោយមនុស្សធម៌
ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានដឹកនាំសហការី ក្រុមកាកបាទក្រហមកម្ពុជា ឃុំព្រៃស្នៀត និងអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ នៅភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។


សកម្មភាពអាជ្ញាធរ
ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៨៩៣ម៉ែត្រ នៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង
ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង និងឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានភូមិទំពាំងជ្រើស ភូមិព្រៃស្នៀតខាងលិច និងភូមិព្រៃស្នៀតខាងកើត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌឿន សុវណ្ណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃស្នៀត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែង ៨៩៣ម៉ែត្រ ស្ថិតក្នុងភូមិទំពាំងជ្រើស ភូមិកំពង់ពោធិ៍ ភូមិព្រៃស្នៀតខាងលិច ភូមិព្រៃស្នៀតខាងកើត និងភូមិមេលោងខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។


សកម្មភាពអាជ្ញាធរ
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងបច្ច័យ ដល់ព្រះសង្ឃ ៣០ វត្ត ក្នុងស្រុកពាមជរ នៃខេត្តព្រៃវែង ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន
ព្រៃវែង៖ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ បានរៀបចំកម្មវិធីបុណ្យ ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ចំនួន៣០វត្ត ក្នុងស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីឧទ្ទិសមហាកុសល ជូនដួងវិញ្ញាណក្ខន្ធរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៉ីម និងលោកជំទាវ ញ៉ែម សឿន ជាសុីម និងបុព្វការីជន ញាតិកាទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងវីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីក្នុងការការពារបូរណភាពទឹកដី។


សកម្មភាពអាជ្ញាធរ
កម្មវិធីផ្តល់អំណោយជាភេសជ្ជៈសុខភាព ជូនសិស្សានុសិស្សនៅតាមសាលា មត្តេយ្យនិងបឋមសិក្សា ក្នុងភូមិសាស្ត្រស្រុកស្ថិតក្នុងសាលាបឋមសិក្សាកំចាយមារឃុំក្រញូង
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
កម្មវិធីផ្តល់អំណោយជាភេសជ្ជៈសុខភាព ជូនសិស្សានុសិស្សនៅតាមសាលា មត្តេយ្យនិងបឋមសិក្សា ក្នុងភូមិសាស្ត្រស្រុកស្ថិតក្នុងសាលាបឋមសិក្សាកំចាយមារឃុំក្រញូង ក្រាមអធិបតីភាព
- លោក ជំទាវ រស់ ច័ន្ទសោភា អនុប្រធាន ស.ស.យ.ក អគ្គស្នងការនគរបាលជាតិក្នុងវិស័យមហាផ្ទៃ

