ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
បទវិចារណកថា៖ រាជរដ្ឋាភិបាលបាននិងកំពុងបោសសម្អាត Online Scams យ៉ាងមោះមុតជាមួយនឹងលទ្ធផលគាប់ប្រសើរ
ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ -- នៅក្នុងប្រទេសកម្ពុជា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams បានធ្វើឱ្យមានជនរងគ្រោះជាបន្តបន្ទាប់ បើទោះបីជាក្រុមឧក្រិដ្ឋជនទាំងនេះ ផ្តោតតែលើជនបរទេសក៏ដោយ។ ប៉ុន្តែ Online Scams នេះ ត្រូវបានដឹងលឺថាមានវត្តមាននៅកម្ពុជាក្នុងរយៈពេលតែប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដោយក្រុមទាំងនេះបានជ្រៀតចូលកម្ពុជាបន្តិចម្តងៗ ហើយបង្កើតជាក្រុមធំ និងមានរចនាសម្ព័ន្ធ ដើម្បីប្រតិបត្តិការសកម្មភាពរបស់ខ្លួន។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជាសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែនស្ទឹងបត់ ដើម្បីធានាតម្លាភាព និងសន្តិភាពយូរអង្វែង
ៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ការតម្រង់ទិសការងារផ្សាយដ៏មានសារៈសំខាន់ដល់បណ្តាអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍។
ពិធីនេះ បានប្រព្រឹត្តទៅនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានផ្សព្វផ្សាយដំណឹងទាន់ហេតុការណ៍ ប្រមាណ៣៣អង្គភាព។


សកម្មភាពថ្នាក់ដឹកនាំ
លោក ហ៊ន សុផាត អភិបាលនៃគណៈអភិបាលស្រុកមេសាង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវផ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
លោក ហ៊ន សុផាត អភិបាលនៃគណៈអភិបាលស្រុកមេសាង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវផ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជួន នៅសាលមហោស្រពខេត្តក្រចេះ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំក្នុងកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង
ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំក្នុងកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានរតនាគារខេត្ត ប្រធានសាខាពន្ធដារខេត្ត នាយកទីចាត់ការសាលាខេត្ត និងមន្រ្តីបច្ចេកទេស ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង (B) សាលាខេត្តព្រៃវែង។


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានប្រគល់ផ្ទះ ៤ ខ្នង និងបង្គន់អនាម័យចំនួន២ ព្រមទាំងសម្ភារៈមួយចំនួន ដល់គ្រួសារក្រីក្រ នៅក្នុងស្រុកពាមជរ និងស្រុកពាមរក៏
ព្រៃវែង៖ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានប្រគល់ផ្ទះ ៤ ខ្នង និងសម្ភារៈមួយចំនួន ដល់គ្រួសារក្រីក្រ នៅឃុំកោះចេក ស្រុកពាមជរ និងឃុំព្រែកខ្សាយ(ខ) និងឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានការអញ្ជើញជាអធិបតី ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ៤ ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ ក្នុងផែនការឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សហការជាមួយរដ្ឋបាលខេត្តព្រៃវែង បើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ ស្ដីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម
ព្រៃវែង ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ លើប្រធានបទ ស្តីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម ជូនមន្រ្តី សាធារណៈ មានសមត្ថកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាព មន្រ្តីនគរបាលយុត្តិធម៌ អង្គភាពតុលាការ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ក្រោមអធិបតីភាព ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) អមដោយ ឯកឧត្តម រ៉ូ ប៊ីនណៃ សមាជិក គ.ជ.ប.ទ និងមន្រ្តីជំនាញ ផ្នែកបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ លេខាធិការដ្ឋាន នៃ គ.ជ.ប.ទ នៅសាលប្រជុំសាលាខេត្តព្រៃវែង ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំការងារសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ខេត្តព្រៃវែង
ព្រៃវែង៖ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានពន្ធនាគារខេត្ត នាយទីចាត់ការសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានសាខាមូលនិធិជំនួយសង្គមខេត្ត ប្រធានសាខាបេឡាជាតិសន្តិសុខសង្គមខេត្ត ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។


សកម្មភាពថ្នាក់ដឹកនាំ
លោកយាយ អ៊ុក អូន អាយុ៦៧ឆ្នាំមានជំងឺភ្នែកនិងលើសឈាមទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព
សម្ដេចតេជោ និងសម្ដេចធិបតី


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូនប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក ចូលជួបសម្តែងការគួរសម
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដាំកូនឈើ ២ម៉ឺនដើម លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងជំនឿសាសនា នៅខេត្តកំពត
(AKP កំពត)


សកម្មភាពថ្នាក់ដឹកនាំ
សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ “រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី” នៅទីសក្ការៈវិមានឋានសួគ៌
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើជានិមិត្តរូបចំនួន ២ម៉ឺនដើម ក្រោមប្រធានបទ “រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី” នៅទីសក្ការៈវិមានឋានសួគ៌ នៃគម្រោង យិន ផារ៉ាដាយ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ខេត្តកំពត។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ទទួលជួប ឯកឧត្តម កឹម សុខា ជាថ្មីម្តងទៀត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ "ប៉ុន្មានសប្តាហ៍មុន ឯកឧត្តម កឹម សុខា បានមកជួបខ្ញុំនៅផ្ទះមុនពេលគាត់ទៅសួរសុខទុក្ខកងទ័ព និងជនភៀសសឹក។

