ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានតាមគេហទំព័រ» ត្រូវបានបើកជាផ្លូវការ
នាព្រឹកថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឆាយ សុផល បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានតាមគេហទំព័រ» នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង។


ការអភិវឌ្ឍ
រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម តូច សេដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។


កសិកម្ម
«ការជួយគាំទ្រ និងផ្តល់តម្លៃដល់ផលិតផលកសិករ គឺជាការផ្តល់សេចក្តីស្រលាញ់សម្រាប់ពួកគាត់»
ដូចដែលយើងបានឃើញនៅក្នុងរូបភាពសកម្មភាពនៃការបង្ហាញ និងលើកកម្ពស់កសិផលក្នុងស្រុក ដូចជា ល្ពៅ ននោង និងម្រះ មិនត្រឹមតែជាការទិញ-លក់ធម្មតានោះទេ ប៉ុន្តែវាជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់កសិករខ្មែរ។


កសិកម្ម
កម្មវិធី Aspire-ATនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តព្រៃវែង
ថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធខករាជ ២០៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារ សេវាករទី១-៣ (SP1.3, ក្រុមហ៊ុននព្វន្តរីស៊ើច អេន ខនសាល់ធីង) ខេត្តព្រៃវែង បានចុះបណ្ដុះបណ្ដាលដល់សហគមន៍កសិកម្មត្របែកជោគជ័យ ស្ថិតនៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង


កសិកម្ម
ស្ថានភាពការងារបង្ករបង្កើនផលស្រូវរដូវវស្សា នឹងការនាំស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាម គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
ស្ថានភាពការងារបង្ករបង្កើនផលស្រូវរដូវវស្សា នឹងការនាំស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាម គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ មានដូចខាងក្រោម៖
១-ល្បឿនបង្កបង្កើនផលស្រូវដើមរដូវវស្សា
+ផែនការសរុប ៣០០,០០០ ហ.ត
-ព្រោះសរុប ១៧៧,៥០១ ហ.ត
-ស្រូវស្រាល ៧៨,៤៩១ ហ.ត
-ស្រូវកណ្តាល ៨៥,០៣៣ ហ.ត
-ស្រូវធ្ងន់ ១៣,៩៧៧ ហ.ត
-គិតជាភាគរយស្មើរ ៥៩,១៧ %


កសិកម្ម
សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង


កសិកម្ម
លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅអង្គារ ២កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅអង្គារ ២កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ មានដូចខាងក្រោម៖


ការអភិវឌ្ឍ
ពិធីបើកការដ្ឋានជួសជុលផ្លូវលំដីសប្រវែង ៥,៩៥០ម៉ែត្រ ស្ថិតនៅភូមិកំពង់ទ្រា
ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៦
លោក ចេម ប្រា អភិបាល នៃគណៈអភិបាលស្រុកពារាំង និងឯឧត្តម សរ រ៉ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានភូមិកំពង់ទ្រា និងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវលំដីសប្រវែង ៥,៩៥០ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៦៤,៥២០,០០០ រៀល ស្ថិតនៅភូមិកំពង់ទ្រា និងភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
+សមាសភាពអញ្ជើញចូលរួមមាន: លោកនាយករដ្ឋបាលសាលាស្រុក មន្រ្តីគាំទ្របច្ចេកទេស លោប្រធាន អនុប្រធាន ការិយាល័យជំនាញពាក់ព័ន្ធ លោកមេឃុំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ អាជ្ញាធរភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបវត្តមានចំនួន ១៥៩នាក់ ស្រី ៧២នាក់ ។
+ក្នុងនោះដែរលោកអភិបាលស្រុក បានជូនវត្ថុអនុស្សាវរីយ៍ជូនដល់បងប្អូនបានចូលរួមក្នុងកម្មវិធី ដោយម្នាក់ទទួលបានសារុងចំនួន ១ផងដែរ ។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Vladimir Putin ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីរុស្ស៊ី បានថ្លែងថា កម្ពុជាគឺជាមិត្ត និងជាដៃគូយូរអង្វែង។ ខណៈឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរុស្ស៊ី-កម្ពុជា ឯកឧត្តមប្រធានាធិបតីក៏បានសម្តែងការស្វាគមន៍សកម្មភាពរួមនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះផងដែរ។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែផ្តល់អាទិភាពខ្ពស់លើការបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
ព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅការសិក្សាស្រាវជ្រាវ ព្រមទាំងការបង្កើនការប្រុងប្រយ័ត្នចំពោះការចែកចាយព័ត៌មានមិនពិតដែលកំពុងចរាចរលើបណ្តាញសង្គម។
ការណែនាំនេះ ធ្វើឡើងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ លោកអភិបាលរងស្រុករវៀង លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១,០០០នាក់។


សកម្មភាពថ្នាក់ដឹកនាំ
គ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត២០គ្រួសាររស់នៅស្រុកមុខកំពូល ខេត្តកណ្ដាល បានទទួល អំណោយដ៏ថ្លៃថ្លារបស់ម្តេចតេជោ ហ៊ុន សែន និងសម្ដេច ធិបតីហ៊ុន ម៉ាណែត ក្រុមការងារមនុស្សធម៌សម្ដេច តេជោ~ធិបតី។
គ្រួសារអតីតយុទ្ធជនដែលបានទទួលអំណោយនាពេលនេះបានគោរពសម្ដែងនូវអំណរអរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ និងសម្តេចធិបតីហ៊ុន ម៉ាណែត ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិក៏លោកនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕


នយោបាយ
ឯកឧត្តម ស្បោង សារ៉ាត ដឹកនាំគណៈប្រតិភូខេត្តព្រៃវែង គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូ រួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកា នៃគណៈកម្មាធិការរណសិរ្សខេត្ត អញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16។


ការអភិវឌ្ឍ
ពិធីកាត់ខ្សែបូរសម្ពោធបើកពិព័រផលិតផលទូទៅក្នុងស្រុក ភូមិមួយផលិតផលមួយ
យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង្ស សេនវិសុត្ស អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពស់ខ្ពង់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ហាស់ វង់ដារ៉ា អនុប្រធានគណៈកម្មាការជាតិជំរុញចលនាភូមិមួយផលិតផលមួយ តំណាងដ៏ខ្ពសខ្ពស់ ឯកឧត្តមបណ្ឌិតសភារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាគណៈកម្មាការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធបើកពិព័រផលិតផលទូទៅក្នុងស្រុក ភូមិមួយផលិតផលមួយ នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណបណ្ដោយសួនច្បារទល់មុខសាលាខេត្តព្រៃវែង ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

