ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
ឯកឧត្តម សួន សុម៉ាលីន អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋត្រូវចូលបំពេញកាតព្វកិច្ច យោធាទៅសាលាហ្វឹកហ្វឺនកងទ័ព
ឯកឧត្តម សួន សុម៉ាលីន អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋត្រូវចូលបំពេញកាតព្វកិច្ច យោធាទៅសាលាហ្វឹកហ្វឺនកងទ័ព
ព្រៃវែង៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្ត ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ចេញដំណើរទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព ដើម្បីទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈយោធា និងការពារជាតិ។


សន្តិសុខសង្គម
អធិការដ្ឋាននគរបាលស្រុកពាមរក៍ ត្រៀមលក្ខណៈរៀបចំធុងសាំង និងដាក់សញ្ញាចំណាំងផ្លាតតាមដងផ្លូវជាតិលេខ១ ដើម្បីសម្រួល និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នេះ លោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារ ចុះរៀបចំលាបថ្នាំពណ៌លើធុងសាំង ព្រមទាំងបំពាក់ស្លាកសញ្ញាចំណាំងផ្លាត ដើម្បីត្រៀមដាក់តម្រាយនៅតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រស្រុកពាមរក៍។


សន្តិសុខសង្គម
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦
រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀតចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្ដោយព្រំដែន។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃផង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានលើកដងទង់ជាតិនៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះគឺជាករណីថ្មីមួយទៀត ដែលថៃប្រើប្រាស់ការដាក់ទង់ជាតិដើម្បីកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។


សន្តិសុខសង្គម
អាជ្ញាធរខេត្តព្រៃវែង និងអគ្គនាយកដ្ឋានអន្តោប្រវេសន្ត បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលកូនជនបរទេសអន្តោប្រវេសន្ត និងការទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពី «បែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលកូនជនបរទេសអន្តោប្រវេសន្ត ដែលកើតថ្មីទៅក្នុងតារាងឧបសម្ព័ន្ធ និងការស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត របស់កូនអាយុ ១៨ឆ្នាំឡើង ដែលមានឈ្មោះក្នុងតារាងឧបសម្ព័ន្ធរបស់ឪពុក ម្ដាយ ជាជនបរទេសអន្តោប្រវេសន្ត»។


សន្តិសុខសង្គម
លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ចុះពង្រឹងពន្លឿនប្រសិទ្ធភាពការងារ និងតួនាទីភារកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ចុះពង្រឹងពន្លឿនប្រសិទ្ធភាពការងារ និងតួនាទីភារកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង


សន្តិសុខសង្គម
ស្ពឹកមុខស្តូក ! លាក់កូកាអ៊ីនជាង ៦គីឡូក្រាម ក្នុងវ៉ាលីស ត្រូវសមត្ថកិច្ចចាប់បានភ្លាមៗ
ស្ពឹកមុខស្តូក ! លាក់កូកាអ៊ីនជាង ៦គីឡូក្រាម ក្នុងវ៉ាលីស ត្រូវសមត្ថកិច្ចចាប់បានភ្លាមៗ
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរមកដល់នៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយនិងរដ្ឋាករសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ២ នាក់ ដែលបានធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា។


សន្តិសុខសង្គម
កងកម្លាំងនគរបាលខេត្តព្រៃវែង បង្កើនការយាមល្បាត និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីពង្រឹងសន្តិសុខ-សុវត្ថិភាពក្នុងមូលដ្ឋាន
កងកម្លាំងនគរបាលនៅតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១៣ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទូទាំងខេត្តព្រៃវែង បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តតួនាទី ភារកិច្ច និងការងារស្នូលប្រចាំថ្ងៃ ដោយបានចុះយាមល្បាតចល័តនៅតាមភូមិសាស្ត្រសំខាន់ៗ ដើម្បីធានាឱ្យបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។


សន្តិសុខសង្គម
អភិបាលស្រុកពារាំង ដឹកនាំកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនផ្តល់សេវាអគ្គិសនី នៅឃុំព្រៃព្នៅ
នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង បានដឹកនាំកិច្ចប្រជុំដោះស្រាយបណ្តឹងតវ៉ារបស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបំពេញការងាររបស់ភ្នាក់ងារផ្តល់សេវាអគ្គិសនី (ក្រុមហ៊ុន) ស្ថិតនៅក្នុងភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។


សន្តិសុខសង្គម
រដ្ឋបាលក្រុងព្រៃវែង ចុះរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយជុំវិញតំបន់ផ្សារចាស់ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាព
នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រៃវែង ដឹកនាំដោយលោក សុខ វល័ក្ខ អភិបាលរងក្រុង ក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោក ចន វៃ អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង បានដឹកនាំក្រុមការងារមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងប្រជាការពារ រួមជាមួយសន្តិសុខផ្សារ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងការលក់ដូរនៅជុំវិញតំបន់ផ្សារចាស់ ក្រុងព្រៃវែង ខេត្តព្រៃវែង។


សន្តិសុខសង្គម
នគរបាលតាមបណ្តាអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីឆ្លើយតបតម្រូវការ និងដោះស្រាយទុក្ខកង្វល់ជូនប្រជាពលរដ្ឋ
នាថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ កម្លាំងនគរបាល នៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជាពិសេសកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានបន្តចុះធ្វើវេទិកាសាធារណៈយ៉ាងសកម្ម នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន។


សន្តិសុខសង្គម
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារក្រីក្រចំនួន ១៣គ្រួសារ នៅឃុំកំពង់ប្រាំង
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង និងលោកស្រី រាជ សំណាង អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង បានដឹកនាំសហការី រួមជាមួយក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រចំនួន ១៣ គ្រួសារ នៅសាលាឃុំកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។


សន្តិសុខសង្គម
នគរបាលខេត្តព្រៃវែង បន្តចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
នគរបាលខេត្តព្រៃវែង បន្តចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ខេត្តព្រៃវែង ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។


សន្តិសុខសង្គម
នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ
នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ
ខេត្តព្រៃវែង ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីធានាឲ្យបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពល្អ ជូនដល់ប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់រាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន។

